ព័ត៌មានជាតិ

រថយន្តកុងតាន័រក្រុមហ៊ុនផែរស្ងួត តេង ឡាយ រេចង្កូតឡើងសួនច្បារក្រឡាប់ទាំងព្រឹក

ភ្នំពេញ: រថយន្តកុងតាន័ររបស់ក្រុមហ៊ុនផែរស្ងួត តេង ឡាយ រេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង០០នាទីទៀបភ្លឺថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២១ ទីតាំងស្ថិតនៅភូមិត្រពាំងរាំង សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 3A-8259 របស់ក្រុមហ៊ុន ផែស្ងួត តេង ឡាយ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ បានរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញចរាចរណ៍ខណ្ឌសែនសុខ ចុះពិនិត្យជាក់ស្តែង និងរាយការណ៍បន្តទៅផ្នែកជំនាញចរាចរណ៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងរក្សាទុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់