កម្លាំងនគរបាល តាមប្រមាញ់ចាប់ជនជាប់ចោទម្នាក់ រយៈពេល១០ឆ្នាំ ពីបទរំលោភសេពសន្ថវៈ

តាកែវៈ នៅថ្ងៃសៅរ៍ ១០កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានឃាត់ខ្លួនជនជាប់ចោទម្នាក់ឈ្មោះ ហ៊ឹម ហ៊ីវ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១០៣ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ របស់សាលាដំបូងខេត្តតាកែវ ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី១ និងទី២ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *