ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅចំណុចផ្ទះរបស់ខ្លួន

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១០ និង១៥ នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ មានករណីបុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត​ ស្ថិតត្រង់ចំណុចផ្ទះរបស់ខ្លួន បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ករណីនេះមិនទាន់ដឹងមូលហេតុច្បាស់ប្រាកដនោះទេ ។ ជនរងគ្រោះ មានអាយុ៥៨ឆ្នាំ បច្ចុប្បន្នរស់នៅចំណុចកើតហេតុ ។ វត្តមានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ទីតាំងខាងលើផងដែរ ដើម្បីធ្វើការពិនិត្យ តាមនីតិវិធីច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់