ព័ត៌មានជាតិ

Update៖ គេងអង្រឹងនៅក្បែរតុ ដាក់ព្រីភ្លើងដោតកង្ហារ ស្រាប់តែធ្លាក់យកដៃទៅលើកឆក់ស្លាប់

ភ្នំពេញៈ មានករណីបុរសវ័យ៥៨ឆ្នាំម្នាក់ ខណៈដែលកំពុងគេងលើអង្រឹង នៅក្បែរតុដែលមានព្រីភ្លើងសម្រាប់ដោតកង្ហារ ភ្លាមៗនោះព្រីភ្លើងបានធ្លាក់មកក្រោមរួចយកដៃទៅលើក ស្រាប់តែឆក់បណ្តាលឲ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅក្នុងផ្ទះរបស់ជនរងគ្រោះ ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ កុយ ចាន់សុខុម អាយុ៥៨ឆ្នាំ ស្នាក់នៅផ្ទះលេខ១៩៧ ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះបានគេងអង្រឹង ដោយនៅក្បែរតុមានដាក់ព្រីភ្លើង សម្រាប់ដោតកង្ហារ ស្របពេលនោះស្រាប់តែធ្លាក់ព្រីភ្លើងមកលើដី ជនរងគ្រោះបានយកដៃទៅកាន់ បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាជំនាញកោសល្យវិច័យ បានចុះពិនិត្យរួចទើប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់