សមត្ថកិច្ចជំនាញបានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមជនទុច្ចរិត
ក្លែងបន្លំជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយលួចធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋ ជំរិតយកប្រាក់នៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ២៤:០០នាទី នៅចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានសហការស្រាវជ្រាវ ឈានទៅបង្រ្កាបជាក់ស្តែងក្រុមក្លែងខ្លួនជាសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងធ្វើសកម្ម ភាពចាប់ពលរដ្ឋសម្លុតយកប្រាក់។
លទ្ធផលនៃកិច្ចប្រតិបត្តិការ÷
ក-ឃាត់ខ្លួនជនសង្ស័យ ០៤នាក់:
១-ឈ្មោះ កេត វីរីយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ(មេក្លោងផ្តើមគំនិត)
២-ឈ្មោះ សយ តុលា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ(អ្នកសមគំនិត)។
៣-ឈ្មោះ ផាន់ វីរ:ភក្តី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ(អ្នកសមគំនិត)។
៤-ឈ្មោះ សល់ ភារ: ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ(អ្នកសមគំនិត)។
ខ-វត្ថុតាងចាប់យករួមមាន:
1. រថយន្ត ១គ្រឿង
2. ម៉ូតូ ២គ្រឿង
3. អាវុធខ្លី(ជ័រ) ១ដើម
4. វិទ្យុទាក់ទង ម៉ាក់មូតូរ៉ូឡា ១គ្រឿង
5. ឯកសណ្ឋាននគរបាល២កំប្លេ
6. មួកនគរបាល ១
7. ខ្សែក្រវ៉ាត់នគរបាល ១
8. អាវគ្រោះ ១ មានផ្លាក់សញ្ញាគ្រឿងញៀន
9. អាវកាក់ ១ មានផ្លាក់សញ្ញាគ្រឿងញៀន
10. កាបូកដៃមានសញ្ញានគរបាលគ្រឿងញៀន ១
11. កាតនគរបាលក្លែងក្លាយ ចំនួន ៣សន្លឹក
12. កាតសារព័ត៌មានកំពង់សោមប៉ុស្តិ៍ ១សន្លឹក
13. តេស្តទឹកមូត្ររកសារធាតុញៀន ១តេស្ត
14. កាតកម្លាំងមូលដ្ឋានសម្ងាត់ក្លែងក្លាយ ២សន្លឹក(ក៧ ក៥)
15. កាតសម្គាល់អាវុធខ្លី ១សន្លឹក
16. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក
17. កាតចាក់វ៉ាក់សាំង ១សន្លឹក ។
មតិយោបល់