ព័ត៌មានជាតិ

ឃ្លាំងស្តុកសម្ភារៈរបស់ អង្គការសហប្រជាជាតិក្នុងប្រទេសប៉ាគិស្ថាន ត្រូវភ្លើងឆេះ

ប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា អាជ្ញា ឃ្លាំងស្តុកសម្ភារ:យ៉ាងធំមួយកន្លែងរបស់ទីភ្នាក់ងារជនភៀស ខ្លួន អង្គកាសហប្រជាជាតិក្នុងទីក្រុងប៉េសាវ៉ា របស់ប្រទេសប៉ាគិស្ថាន ត្រូវទទួលរងការឆេះបំផ្លាញកាលពីថ្ងៃអាទិត្យម្សិលម៉ិញ។ ប្រភពព័ត៌មានបន្តថា តង់កៅស៊ូរាប់ម៉ឺនដុំរួមទាំងសម្ភារ:ជាច្រើនប្រភេទផ្សេងទៀត ត្រូវភ្លើងឆេះគ្មានសល់។

Pakistant

ខណះពេលដែលភ្លើងឆេះកើតឡើង កងកម្លាំងនគរបាល និងក្រុមពន្លត់អគ្គីភ័យរួមទាំងរថយន្តបាញ់ទឹកចំនួន ៨ គ្រឿងបានទៅដល់កន្លែងកើតហេតុ ព្យាយាមពន្លត់អណ្តាតភ្លើងឆេះរាលដាល មិនឲ្យឆេះតទៅទៀត។ ហើយការពន្លត់ភ្លើងឆេះនេះត្រូវចំណាយពេលជាង ៦ ម៉ោង ទើបអាចគ្រប់គ្រងអណ្តាតភ្លើងបាន។ ប្រភពព័ត៌មាននោះបានបន្តឲ្យដឹងថា ភ្លើងបានចាប់ផ្តើមឆេះក្នុងពេលក្រុមអ្នកការងារនៅក្នុងបរិវេណ ឃ្លាំងជញ្ជូនតង់កៅស៊ូដាក់ក្នុងកុងតេន័រ តែគេមិនបានដឹងអំពីមូលហេតុណាមួយបណ្តាលឲ្យកើតមានភ្លើងឆេះនោះ ទេ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖

 

មតិយោបល់