ព័ត៌មានជាតិ

កម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនបុរសម្នាក់ប្រើកាំភ្លើងខ្លីម៉ាកK54បាញ់ប្រពន្ធរបួសធ្ងន់នៅព្រះសីហនុ

ព្រះសីហនុ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទីកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីផ្ទុះអាវុធនៅចំណុចក្រុមទី២៧ភូមិ២សង្កាត់៤ក្រុងព្រះសីហនុខេត្តព្រះសីហនុបង្កដោយជនសង្ស័យជាប្តីបានប្រើអាវុធខ្លីបាញ់ទៅអតីតប្រពន្ធបណ្តាលឲ្យត្រូវ១គ្រាប់ចំទ្រូងខាងឆ្វេងរបួសធ្ងន់ហើយជនសង្ស័យរត់គេចខ្លួនបាត់។

ដោយមានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ស្នងការកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានសហការជាមួយកម្លាំងអន្តរាគមន៏ពិសេសកម្លាំងអធិការដ្ឋាននគរបាលក្រុងនិងកម្លាំងប៉ុស្តិ៍នគរសង្កាត់លេខ៤ចុះទៅត្រួតពិនិត្យកន្លែងកើតហេតុរួចធ្វើការហ៊ុព័ទ្ធបរិវេណគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះដែលជនសង្ស័យសំងំលាក់ខ្លួននិងធ្វើការស្វែងរកជនសង្ស័យយ៉ាងចិត្តទុកដាក់រហូតដល់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១វេលាម៉ោង១១និង៣០នាទីព្រឹកសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅចំណុចអគារក្នុងព្រៃមួយកន្លែងក្បែរផ្ទះជនរងគ្រោះហើយបន្តស្វែងរកវត្ថុតាងអាវុធខ្លីដែលជនសង្ស័យបានបោះចោលពេលធ្វើសកម្មភាពរួចនិងបានរកឃើញនៅចំណុចគុម្ពព្រៃម្តុំក្រោយផ្ទះជនរងគ្រោះ។

ជនរងគ្រោះឈ្មោះផង់សុភាពភេទស្រីអាយុ២៤ឆ្នាំមុខរបរលក់ដូរមានទីលំនៅក្រុមទី២៧ភូមិ២សង្កាត់៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ(បច្ចុប្បន្នកំពុងសម្រាកព្យាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ)ត្រូវជនសង្ស័យត្រូវ១គ្រាប់ចំទ្រូងខាងឆ្វេងរបួសធ្ងន់។

ជនសង្ស័យឈ្មោះជាសុវណ្ណារ៉ាភេទប្រុសអាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅក្រុមទី២៧ភូមិ២សង្កាត់៤ក្រុងព្រះសីហនុខេត្តព្រះសីហនុជាអតីតប្តីរបស់ជនរងគ្រោះ។

វត្ថុតាងចាប់យកបានរួមមាន៖កាំភ្លើងខ្លី១ដើមម៉ាកK54ពណ៌ខ្មៅឈូសលេខបង់១និងគ្រាប់ចំនួន៦៕

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនមកកាន់ការិយាល័យផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី៕

 

មតិយោបល់