ព័ត៌មានជាតិ

បុរសម្នាក់ខឹងសុំលុយឪពុកមិនបាន ស្ទុះរត់ឡើងផ្ទះចងកសម្លាប់ខ្លួន

កំពង់ធំៈ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៦និង១០នាទីយប់ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួនលើផ្ទះ ស្ថិតក្នុងភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ជន វិត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានត្រឡប់មកពីផឹកស្រាវិញ សុំលុយឪពុកប៉ុន្តែត្រូវឪពុកឆ្លើយថា ចុះទើបឲ្យព្រឹកមិញមួយម៉ឺនហើយតើ ម្ដេចមកសុំទៀត គ្មានលុយឲ្យទេ ជនរងគ្រោះស្ទុះរត់ឡើងលើផ្ទះបិតទ្វារ ដាក់គន្លឹះជាប់ ស្រាប់ព្រឹកឡើងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ហៅយ៉ាងណាក៏មិនឮឆ្លើយ ក៏សម្រេចចិត្តទម្លុះទ្វារចូល ឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ។

មូលហេតុ៖ ខឹងសុំលុយឪពុកមិនបាន និងជាមនុស្សដើរផឹកតែស្រា។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន មិនពាក់ព័ន្ធករណីឃាតកម្មឡើយ សាកសពត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់