មណ្ឌលគិរីៈ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ មានករណីស្ត្រីជនជាតិបរទេសម្នាក់ ឈានជើងចុះពីលើរថយន្ត ស្រាប់តែផុងជាប់ជើង នឹងចម្រឹងដាក់គ្របលូឲ្យដើរឆ្លងកាត់ បណ្ដាលឲ្យបាក់ជើង ទំរាំជួយសង្គ្រោះបាន ប្រើពេលយ៉ាងយូរ ត្រង់ចំណុចរង្វង់មូលគោព្រៃ ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី សំណូមពរដល់លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌលគិរី មេត្តាជួយរៀបចំដាក់គម្របឲ្យបានត្រឹមត្រូវផង ដោយសារខេត្តជាតំបន់ទេសចរ ដ៏មានសក្តានុពល និងជាចំណុចទីរួមខេត្ត ដែលមានទាំងភ្ញៀវជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្ត ក្នុងខេត្តរបស់លោក គួរឲ្យមន្ត្រីជំនាញក្រោមឱវាទ ចុះមកត្រួតពិនិត្យមើលផង កុំឲ្យពលរដ្ឋរិះគន់ ដោយសារកន្លងមក គេសង្កេតឃើញកើតរឿងនេះ ជាញឹកញាប់ ដូចជាកណីកង់ ម៉ូតូធ្លាក់ផុង បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្សជាច្រើននាក់៕
មតិយោបល់