ខេត្តពោធិ៍សាត់៖ ស្ត្រីម្នាក់ហេវហត់អស់កម្លាំងយ៉ាងខ្លាំង បានឲ្យគ្រូពេទ្យមណ្ឌលសុខភាពឃុំកំពង់លោង មកចាក់ថ្នាំប៉ូវកម្លាំងឲ្យខ្លួនចំនួនពីរម្ជុល ប៉ុន្តែអកុសល បាន១ក្រោយមក ស្រាប់តែស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា៥ល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅភូមិស្រែ ឫស្សី ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ស្រ្តីរងគ្រោះ ឈ្មោះ ជា វ៉ាង ភេទស្រីអាយុ៧៦ឆ្នាំ ដែលមានទីលំនៅ ភូមិខ្សាច់ល្ទិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ដោយឡែក គ្រូពេទ្យសង្ស័យថាបានចាក់ថ្នាំ បង្ករឲ្យស្ត្រីរងគ្រោះស្លាប់ឈ្មោះ ប្រាក់ សាវៃ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិផ្សា ឃុំកើតហេតុខាងលើ ដែលបំរើការងារជាគ្រូពេទ្យនៅមណ្ឌលសុខភាព ឃុំកំពង់លួង និងបើកមុខរបគ្រូពេទ្យមើលជំងឺទូទៅជាឯកជនផង ។
នៅថ្ងៃកើតហេតុ ស្រ្តីរងគ្រោះ បាននិយាយទៅកាន់ចៅគាត់ថា គាត់អត់ស្រួលខ្លួនទេ អស់កម្លាំងខ្លាំងណាស់ ទូរ័ស័ព្ទទៅគ្រូពេទ្យឈ្មោះ ប្រាក់ សាវៃ ឲ្យមកចាក់ថ្នាំប៉ូវកម្លាំងឲ្យគាត់បន្តិច ភ្លាមនោះចៅក៍ទាញទូរស័ព្ទ តេទៅគ្រូពេទ្យ ដោយរៀបរាប់តាមដំណើររឿង។លោកគ្រូពេទ្យ បានចាក់ថ្នាំប៉ូវកម្លាំងចំនួនពីរម្ជុល ស្រាប់តែបានរយះពេលមួយម៉ោងក្រោយមក ស្ត្រីរងគ្រោះក៏ស្លាប់បាត់បង់ជីវិត។
ក្រោយពេលស្រ្តីរងគ្រោះស្លាប់ភ្លាម សម្ថកិច្ចមូលដ្ឋាន និងក្រុមជំនាញនគរបាលស្រុក មកដល់កន្លែងកើតហេតុ ជាមួយ និងគ្រូពេទ្យជាជនសង្ស័យក៏នៅទីនោះដែរ ហើយជនសង្ស័យបានព្យាយាមសម្របសម្រួលសមត្ថកិច្ច និងក្រុមគ្រួសារជនរងគ្រោះ ដើម្បីផ្ដល់សំណងទៅឲ្យគ្រួសារជនរងគ្រោះ ដោយមិនឲ្យព័ត៍មាននេះ បែកធ្លាយ ជាសាធារណៈឡើយ ប៉ុន្តែគេមិនបានដឹងទេថាគ្រួពេទ្យម្នាក់នោះឲ្យសំណងប៉ុន្មាន ៕
មតិយោបល់