ព័ត៌មានជាតិ

អគ្គិភ័យបានឆាបឆេះរោងកម្មករអស់ជាច្រើនបន្ទប់ និងម៉ូតូ២គ្រឿងទាំងព្រឹក នៅខណ្ឌសែនសុខ

ភ្នំពេញ: ករណីអគ្គិភ័យឆាបឆាបឆេះរោងស្នាក់នៅរបស់កម្មករសំណង់មួយកន្លែងអស់ជាច្រើនបន្ទប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗ ទាន់ពេលកាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភព័ព៌មានពីកម្មករនៅទីនោះបានឲ្យដឹងថា នៅមុនពេលហេតុកម្មករបានយកសម្ភារ:ផ្សាដែក មកផ្សាតំឡើងរោងស្នាក់នៅបន្ថែមសម្រាប់កម្មករស្នាក់នៅ ស្រាប់តែកម្ទេចផ្សាដែកបានធ្លាក់បង្កជាអណ្ដាតភ្លើងឆាបឆេះតែម្ដង បង្កការភ្ញាក់ផ្អើលដល់បងប្អូនកម្មករ ប្រជាពលរដ្ឋ បានទាក់ទងទៅកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យចំនួន៣ គ្រឿង បានចេញមកអន្តរាគមន៍ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្នុងហេតុការណ៍នេះដែរ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងទើបគ្រប់គ្រងបាន និងឆេះរោងស្នាក់នៅរបស់កម្មករ រួមទាំងឆេះអស់ម៉ូតូ២គ្រឿងផងដែរ តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសឡើយ៕

មតិយោបល់