ព័ត៌មានជាតិ

អតីត​កីឡាករ Maradona ដឹក​ដៃមិត្តស្រីទៅញ៉ាំ​អាហារពេលល្ងាច​ ខណៈ​ដែល​ល្បី​ថាមិត្ត​ស្រីខ្លួន​មាន​ផ្ទៃពោះ​

ខណៈ​ដែល​ស្នាក់​ទឹកដី អា​ហ្យង់​ទីន អតីត​កីឡាករ Maradona និង​មិត្តស្រី​របស់ខ្លួន បាននាំគ្នា​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន Oliva ។​
​ថ្មីៗ​នេះដែរ អតីត​តារា​បាល់ទាត់ អាយុ ៥២ ឆ្នាំ និង​មិត្តស្រី​វ័យក្មេង បាន​សាង​ភាព​ផ្អែមល្អែម​ជាមួយនឹង​គ្នា ខណៈ​ដែល​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន ដ៏​ប្រណីត​មួយ នៅ​រាជធានី Buenos Aires ។ នៅពេល​ដែល​ញ៉ាំ​អាហារ​រួមគ្នា​នោះ គេ​ឃើញ​អតីត​កីឡាករ Maradona បាន​ថើប​ជាមួយនឹង​មិត្តស្រី​ដែល​មាន​អាយុ តិច​ជាង​ខ្លួន​រហូតដល់​ទៅ ៣០ ឆ្នាំ ។​

​ស្របពេល​ជាមួយនឹង​គ្នា​នេះ ក៏​លេច​ឭ​ពាក្យ​ច​ចាម​អារាម​ថា នាង Argentina Rocio Oliva មាន​ផ្ទៃពោះ​ជាមួយនឹង Maradona ត្រូវបាន​គេ​ដឹងថា​ជា​កូនប្រុស​។ ទោះបីជា​យ៉ាងណា​ជុំវិញ​រឿងរ៉ាវ នេះ អតីត​តារា​បាល់ទាត់​អាយុ ៥២ ឆ្នាំ មិន​បាន​ចេញមុខ​អះអាង​អ្វី​ឡើយ ចំពោះ​ព័ត៌មាន​នេះ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Maradona1_zps55152340.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Maradona4_zpsb3c02b3f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Maradona2_zps386743a7.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Maradona3_zps14aab019.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Maradona7_zps283ed4fd.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Maradona5_zpse152224a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Maradona6_zps80ea38c9.jpg
ទស្សនាគ្រាប់បាល់ របស់ Maradona ៖

មតិយោបល់