ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបបានសត្វឆ្មាបន្លំជាខ្លាត្រីចំនួន៩ក្បាល,សត្វទន្សាយចំនួន ០២ក្បាល ពីឈ្មួញដែលលក់សត្វព្រៃខុសច្បាប់

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដឹកនាំដោយលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានចុះបង្រ្កាបការលក់សត្វព្រៃខុសច្បាប់នៅតាមផ្លូវជាតិលេខ៥ ចំណុចភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផល សមត្ថកិច្ចបានរកឃើញសត្វឆ្មាបន្លំជាខ្លាត្រីចំនួន៩ក្បាល នឹងសត្វទន្សាយចំនួន ០២ក្បាល នឹងបានធ្វើការដុតកម្ទេចចោលនៅសង្កាត់រដ្ឋបាលព្រៃឈើរលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕

មតិយោបល់