ពោធិ៍សាត់ៈ លោកវរសេនីយ៍ឯក ធាង ឡេង អធិការស្រុកវាលវែង បានប្រាប់Post News ថា នៅថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច ព.ស២៥៦២ ត្រូនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១នឹង១៥នាទីព្រឹក ដឹកនាំដោយលោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានធ្វើការអប់រំមុខសញ្ញាក្មេងទំនើងមួយក្រុមដែលបានជិះម៉ូតូ ដែលបំពងសំឡេងអត់បំពង់ស៊ីម៉ាំងនៅលើផ្លូវជាតិលេខ៥៥ មានចំនួនមនុស្ស៥៩នាក់ ស្រី៦នាក់ មានម៉ូតូ៣៩គ្រឿងនឹងបានធ្វើវេទិកាផ្សព្វផ្សាយភូមិឃុំមានលក្ខណៈសម្បតិ្ត៩យ៉ាង ច្បាប់ចរាចរណ៍ គ្រឿងញៀន អំពើហិង្សា នៅអធិការរដ្ឋាននគរបាលស្រុកវាលវែង នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ។
ក្រោយពីបានធ្វើការអប់រំនិងណែនាំក្រុមម៉ូតូធំ និងម៉ូតូកែច្នៃបំពង់ស៊ីមាំងលឺខ្លាំង រួចរាល់ហើយលោកអធិការបានឲ្យទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕
មតិយោបល់