ចិន៖រូបភាពជាច្រើនសន្លឹក របស់ក្មេងស្រីដែលស្រាតនៅតាមចិញ្ចើមផ្លូវក្នុងទីក្រុងសៀងហៃ កំពុងក្លាយជារឿងច្របូកច្របល់ ។ នៅក្នុងរូបភាពនោះ មុនដំបូងគេឃើញក្មេងស្រីដ៏ស្រស់ស្អាត ស្លៀកសំពត់ តែក្រោយមកគេឃើញនាង បង្ហាញកេរ្តិ៍ ដោយលោតសំពត់ ដើម្បីបង្ហាញទៅកាន់អ្នកដែលធ្វើដំណើរនៅតាមផ្លូវខាងលើ។
រំពេចជាមួយនឹងការបង្ហាញកេរ្តិ៍តាមទីសាធារណៈ ប៉ូលិសក្នុងតំបន់បានបើកការស៊ើបអង្កេត ។
រឿងរ៉ាវក្មេងស្រីចិនម្នាក់ដែលស្រាតខាងលើនេះវាបានកើតឡើងនៅក្នុងឆ្នាំ ២០១៣ កន្លងទៅ ។ ក៏ប៉ុន្តែរហូតដល់ខែ មេសា ឆ្នាំ ២០១៤ នេះវិញ នាងក៏បានបង្ហាញខ្លួនស្រាតសារជាថ្មីម្តងទៀត តែការបង្ហាញខ្លួន នេះគ្មានកន្លែងជាក់លាក់ឡើយ ជួននៅតំបន់ផ្សេងៗ ក្នុងទីក្រុងសៀងហៃ និងកន្លែងល្បីៗផ្សេងទៀតក្នុងប្រទេសចិន។ សកម្មភាពស្រាត ឥតកេរ្តិ៍ខ្មាស់នេះ គេនៅមិនទាន់ដឹងថានាងមានបញ្ហាអ្វីឲ្យជាក់លាក់ ដោយក្នុងនោះមនុស្សជាច្រើនក៏បានថ្កោទោសទៅលើក្មេងស្រីចរិកចម្លែក ហើយប៉ូលិសក្នុងតំបន់មិនអាចអត់អើពើទៀតទេ។
ក្រោយមកទៀត រូបភាពនោះត្រូវបានអាប់ឡូតចូលអ៊ីនធឺណេត ដោយឪពុករបស់ក្មេងស្រីដែលស្រាតតាមផ្លូវ ដើម្បីចែករំលែកទៅកាន់ពិភពលោក និងដើម្បីបង្ហាញចរិកដ៏ចម្លែករបស់កូនខ្លួន ដែលចូលចិត្តស្រាតតាមផ្លូវ។
ក្រោយពីរូបភាពនេះ ធ្លាយទៅកាន់អនឡាញ ទើបគេដឹងថា ព្រោះតែនាងចង់ល្បីទើបសម្រេចចិត្តឆ្កួតៗយ៉ាងនេះ៕
មតិយោបល់