ព័ត៌មានជាតិ

រថយន្ត Lexus NX200T រេចង្កូតធ្លាក់ប្រឡាយក្រោយភ្លៀងរួច សំណាងល្អមិនមានអ្នករងរបួស

ភ្នំពេញ: រថយន្តស៊េរីទំនើប NX200T មួយគ្រឿង ខណ:ដែលកំពុងបើកបរសុខៗ ស្រាប់តែរេចង្កូតធ្លាក់ប្រឡាយសំណាងល្អមិនមានអ្នករងរបួស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង០០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំអមមាត់ប្រឡាយ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តLexus NX200T ពាក់ស្លាកលេខ ភ្នំពេញ 2BF-3915 ខាងលើ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងរហូតមកដល់ចំណុចកើតហេតុរេចង្កូតធ្លាក់ប្រឡាយតែម្តង សង្ស័យមកពីដីរអិលដោយសារមេឃទើបតែភ្លៀងរួច ក្នុងហេតុការខាងលើមិនមាននរណាម្នាក់រងរបួសឡើយ រងការខូចខាតតែរថយន្ត។

ក្រោយកើតហេតុម្ចាស់រថយន្តបានស្ទូចរថយន្តយកទៅជួសជុលខ្លួនឯង ដោយសារហេតុការណ៍ខាងមិនបង្កឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ និងឯកជនឡើយ៕

មតិយោបល់