ព័ត៌មានជាតិ

បុរសម្នាក់បាក់.កស្លាប់ភ្លាមៗ ករណីសង្ស័យស្រវឹងស្រាបើកម៉ូតូបុកដាច់ខ្សែដាក់ជាសញ្ញាសម្គាល់កន្លែងកាយផ្លូវដាក់លូ

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងសង្ស័យស្រវឹង ដោយបើកម៉ូតូបុកដាច់ខ្សែដាក់ជាសញ្ញាសម្គាល់កន្លែងកាយផ្លូវដាក់លូ ។ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១ ​នៅចំណុចផ្លូវលំខាងជើងភូមិយាយាអត ឃុំគុត្តសត ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះអ៊ុន ពៅ ភេទប្រុស អាយុ៣២ ឆ្នាំ នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបើកបរម៉ូតូម៉ាក់ទ្រីម សេរី2013 ពណ៏ខ្មៅពាក់ ផ្លាកលេខ ប.មានជ័យ.1I.6413 ។

ប្រភពដដែលបានបញ្ជាក់ថា ៖ នៅមុនពេលកើតហេតុជនរងគ្រោះសង្ស័យស្រវឹងស្រា បើកម៉ូតូម្នាក់ឯងក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង ដល់កន្លែងកើតហេតុមិនបើកផ្លូវវាង បែរជាបើកត្រង់ទៅបុកដាច់ខ្សែដាក់ជាសញ្ញាកន្លែងកាយផ្លូវដាក់លូធ្លាក់បាក់.ក ស្លាប់តែម្តង ។ ចំពោះម៉ូតូនិងសពប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់