ព័ត៌មានជាតិ

Panasonic គ្រោង​កាត់បន្ថយ​កម្លាំង​ពលកម្ម​

​ក្រុមហ៊ុន Panasonic Corp គម្រោង​កាត់បន្ថយ​កម្លាំង​ពលកម្ម​ចំនួន ៧.០០០​នាក់ ស្មើនឹង ៥០​ភាគរយ​នៃ​កម្លាំង​ពលកម្ម​សរុប នា​ឆ្នាំ​២០១៤-២០១៥​។​

​សារព័ត៌មាន​បាងកក់​ប៉ុស្តិ៍ បាន​ចុះផ្សាយ​ថា Panasonic កម្លាំង​ពលកម្ម​នៅក្នុង​រោងចក្រ​ពាក់កណ្ដាល​សម្បង​នឹង​ត្រូវ​កាត់បន្ថយ​ពាក់កណ្ដាល នា​ឆ្នាំ ២០១៤-២០១៥ ដោយ​នៅ​ក្នុង​នោះ អាច​នឹង​លក់​រោងចក្រ​មួយ​ថែមទៀត​ផង​។ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​ជិតស្និទ្ធ​នឹង​ក្រុមហ៊ុន​។​

​បុគ្គលិក​ដែល​ត្រូវ​កាត់បន្ថយ​នោះ​ប្រហែល​ជា​នៅ​ក្រៅប្រទេស ហើយ​សម្រាប់​បុគ្គលិក​ក្នុង​ស្រុក​វិញ ក៏​ប្រហែល​ជា​បញ្ជូន​ទៅកាន់​ផ្នែក​ផ្សេង​។ Panasonic មាន​រោងចក្រ​ផលិត Chip នៅក្នុង​ប្រទេស​ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​សិង្ហ​បុរី​។​

​រោងចក្រ​ផលិត​នូវ​ផលិតផល​ពាក់កណ្ដាល​ចម្បង​របស់ Panasonic បាន​ជូ​ប​នូវ​វិបត្តិ​ទីផ្សារ ដោយសារតែ​មាន​ក្រុមហ៊ុន​ប្រកួតប្រជែង​ច្រើន​៕

08panasonic.600

មតិយោបល់