ព័ត៌មានជាតិ

បងប្អូន២នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ពេលដែលឪពុកម្តាយទុកនៅជាមួយជីដូនរួចទៅធ្វើការ

កណ្តាល: ករណីលុងទឹកក្នុងរណ្តៅជីកដាក់លូបង្គន់(បណ្តាលឲ្យស្លាប់)បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
នៅចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះចំនួន០២នាក់(ស្លាប់)
១-ឈ្មោះសុីម គុជនីម ភេទស្រី អាយុ៧ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស
២-ឈ្មោះសុីម គុជលៀង ភេទប្រុសអាយុ៤ឆ្នាំជនជាតិខ្មែរ
ទាំងពីរនាក់ត្រូវជាបងប្អូនបង្កើតមានទីលំនៅភូមិឃុំកើតហេតុ

តាមរយះការបំភ្លឺពីឈ្មោះឌុច ប៉ុកភេទស្រីអាយុ៥៥ឆ្នាំមានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល(ត្រូវជាជីដូនជនរងគ្រោះ)បានបំភ្លឺឲ្យដឹងថា ឆ្នាំវេលាម៉ោងកើតហេតុខាងលើមានភ្លៀងធ្លាក់មួយមេយ៉ាងធំជនរងគ្រោះពីរនាក់បងប្អូនបានទៅលេងទឹកភ្លៀងនៅខាងក្រោយផ្ទះចំណែកខ្លួនជាជីដូនក៏មិនចាប់អារម្មណ៍នៅរវល់ដងទឹកដាក់ពាង ក្រោមពេលភ្លៀងរាំងក៏មិនឃើញចៅ(ជនរងគ្រោះ)ខ្លូនក៏បានដើររកស្រាប់តែប្រទះឃើញចៅជាជនរងគ្រោះទាំងពីរលុងទឹករណ្តៅដីជីកដាក់លូបង្គុននៅខាងក្រោយផ្ទះស្លាប់។
សូមបញ្ចាក់ជនរងគ្រោះទាំងពីរឪពុកម្តាយបានចេញទៅធ្វើការឆ្ងាយបាត់យប់បានត្រឡប់មកដល់ផ្ទះវិញដោយទុកឲ្យជីដូនជាអ្នកមើលថែ។
ក្រោយពីទទួលបានពត៍មានភ្លាមកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយកម្លាំងជំនាញបច្ចេកទេសស្រុកកៀនស្វាយ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងក្រុមគ្រួសារជនរងគ្រោះបានចុះដល់ចំណុចកើតហេតុ ពិនិត្យសាកសពជនរងគ្រោះឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារលុងទឹកប្រាកដមែនហើយក្រុមគ្រួសារបានទទួលស្គាល់។
សាកសពបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់