រតនគិរីៈ នៅវេលាម៉ោង០១និង៣១នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តព្រូសបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្នបុករះ រថយន្តនិងម៉ូតូចំនួន០៣គ្រឿង បណ្តាលឲ្យបុរសម្នាក់ជាបុគ្គលិកធនាគារមួយកន្លែង រងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧៨ ក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញរថយន្តបង្កមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-3497 បើកបរដោយបុរសម្នាក់ឈ្មោះ លី ម៉េងហ៊ុល អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបើកវ៉ាជែងម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125 ស៊េរីឆ្នាំ2016 ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី 1M-4206 បើកបរដោយឈ្មោះ តេង នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកធនាគារ ស្នាក់នៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បណ្តាលឲ្យរងរបួសជើងខាងស្តាំ ។ រថយន្តបង្កបន្តទៅបុករះ ហាយឡែនឌ័រមួយគ្រឿងទៀត និងរ៉ឺម៉កម៉ូតូ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ ។ ករណីនេះ បណ្តាលមកពីរថយន្តបង្ក ម៉ាកព្រូសមួយគ្រឿង បើកបរវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចចុះយកវត្ថុតាងទៅរក្សារទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ៕
មតិយោបល់