ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាពផ្លោះរបង ឡើងដំបូលផ្ទះពលរដ្ឋ បំណងលួចទ្រព្យសម្បត្តិមានតម្លៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ចំណុច ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ សៀម យីឡុច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ កើតហេតុ។

ជនសង្ស័យខាងលើបានធ្វើសកម្មភាពផ្លោះរបង និងឡើងលើដំបូលផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងចូលលួចទ្រព្យសម្បត្តិមានតម្លៃ ក៏ត្រូវម្ចាស់ផ្ទះតាមទាន់រាយការណ៍ប្តឹងមកសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនចាត់ការតាមនីតិវិធី៕

មតិយោបល់