ព័ត៌មានជាតិ

ស្រ្តីជនជាតិឥស្លាមម្នាក់ស្លាប់ភ្លាមៗករណីចរាចរណ៍នៅស្រុកកែវសីមា

មណ្ឌលគីរី: ការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ៨ និង ៥៥ នាទី ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ រវាងរថយន្តនិងម៉ូតូ បើកបរស្របទិសគ្នាពីកើតទៅលិច ស្ថិតចំណុចក្បែរវិហារធំ ចន្លោះគីឡូម៉ែតលេខ៥២-៥៣ ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
១. អ្នកបើកបររថយន្តឈ្មោះ ឃុត យ៉ាឡៃ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់តាក់ស៊ី រស់នៅភូមិ ព្រះកន្លង ឃុំ បុលលាវ ស្រុកចិត្តបុរី ខេត្ត ក្រចេះ បើកបររថយន្តម៉ាក ហាយ៉ាស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN 2536 ( មិនរងរបួស )
២.អ្នកបើកបរម៉ូតូ ឈ្មោះ វី អុីស្មាក ភេទស្រី អាយុ ១៤ ឆ្នាំ ជនជាតិ ឥស្លាម មុខរបប កសិករ បច្ចុប្បន្នរស់នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បើកបរម៉ូតូឌ្រីមសងសេរី២០១៩ ពណ៍ខ្មៅ ស្លាកលេខ មណ្ឌលគិរី 1A 4555 ( ស្លាប់ ) ។ សាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បញ្ចាក់: បណ្តាលមកពីមូ៉តូបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រួចរថយន្តបានបើកបុកចំចំហៀងម៉ូតូខាងធ្វេងពេញទំហឹង (បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ)។
ចំណែកវត្តុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកែវសីមា ដើម្បីដោះស្រាយតាមនិតិវីធីបន្តទៀត៕

 

មតិយោបល់