ព័ត៌មានជាតិ

Ford Ranger ស្លាកលេខ ភ្នំពេញ 2BA-7399 បុកម៉ូតូអូស៥០០ម៉ែត្រ ម្ចាស់របួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗសង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញ: (ព័ត៌មានបឋម)មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតហេតុកាលពីវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ម្តុំផ្សារថ្នល់បត់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។​ដែលមានរថយន្តម៉ាក Ford Ranger ពាក់ស្លាកលេខ ភ្នំពេញ 2BA-7399 បានបុកម៉ូតូអូសមួយគ្រឿងប្រហែល៥០០ម៉ែត្រ និងម្ចាស់របួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ។
មូលហេតុសង្ស័យអ្នកបើកបររថយន្តស្រវឹងស្រា។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងឃាត់អ្នកបើកបរយកទៅផ្នែកជំនាញដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់