ផ្ទះ ព័ត៌មានជាតិ Update៖ ហ៊ីណូ...

Update៖ ហ៊ីណូដឹកដីឆ្លងផ្លូវ ត្រូវហ៊ីយ៉ាន់ដាយទៅត្រង់បុកផាំងខូចខាត សងសំណង ១,២០០ ដុល្លារបញ្ចប់រឿង

0

ភ្នំពេញ: រថយន្តម៉ាកហ៊ីណូដឹកដីមួយគ្រឿង កំពុងបើកចេញពីរណ្តៅដីឆ្លងផ្លូវ ត្រូវរថយន្តហ៊ីយ៉ាន់ដាយ ទៅត្រង់បុកផាំង បណ្តាលឲ្យខូចខាតរថយន្តទាំងសងខាង កាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តដឹកដីម៉ាកហ៊ីណូក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A- 3276 បើកដោយបុរសម្នាក់ មិនស្គាល់ឈ្មោះ។ រថយន្តរងគ្រោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E-7005 បើកដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តហ៊ីណូដឹកដីខាងលើ បានបើកចេញពីរណ្តៅដីតាកៅទិសដៅពីជើងទៅត្បូង ឆ្លងមហាវិថីឈ្នះឈ្នះ ខណ:ឡើងដល់ទ្រូងផ្លូវ ក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ធ្វើដំណើរតាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីកើតទៅលិចជាទិសដៅអទិភាព បានជ្រុលទៅបុករថយន្តហ៊ីណូពីឆ្វេង បណ្តាលឲ្យធ្លាយធុងប្រេងហូរពេញផ្លូវ រីឯរថយន្តហ៊ីយ៉ាន់ដាយខូចខាតកំណាត់មុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ មកវាស់វែង ហើយឲ្យភាគីទាំងសងខាងសម្រួលគ្នា បញ្ចប់រឿង ដោយភាគីរថយន្តហ៊ីណូដឹកដី សងថ្លៃជួសជុល១,២០០ដុល្លារ ទៅឲ្យភាគីរថយន្តហ៊ីយ៉ាន់ដាយ៕

មតិយោបល់