ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនប្ដីចុងគាស់ទ្វារផ្ទះលួចលុយប្រពន្ធចុងជាង ១ម៉ឺនដុល្លារ និងមាស ១តម្លឹងពីខេត្តសៀមរាបផ្ញើទៅប្រពន្ធដើមឯខេត្តត្បូងឃ្មុំ

សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​មាន​ប្រពន្ធ​២​ម្នាក់​ បាន​មក​រួម​រស់នៅ​ជាមួយ​ប្រពន្ធចុង​ ហើយ​ខណ:​ប្រពន្ធចុង​មិន​នៅផ្ទះ​ ក៏​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​លួច​លុយ​និង​មាស​ រួច​យក​ទៅ​ផ្ញើ​ប្រពន្ធដើម​នៅ​ឯ​ខេត្ត​ត្បូងឃ្មុំ​ ហើយ​ត្រូវ​នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​។​

​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ពី​ប្រពន្ធចុង​រួច​ កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​ ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២១​ ដោយ​មានការ​ចង្អុលបង្ហាញ​ ពី​លោក​ឧត្តមសេនីយទោ​ ទិ​ត្យ​ ណា​រុង​ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ និង​មានការ​សម្របសម្រួល​ពី​ឯកឧត្ដម​ ព្រះរាជអាជ្ញា​ លោក​ឧត្តម​សេនី​ត្រី​ ភឹង​ ច​ន្តា​រ៉េ​ត​ ស្នងការ​រង​ ប្រធាន​ផែនការ​ងារ​ព្រហ្មទណ្ឌ​ និង​ដឹកនាំ​ស្រាវជ្រាវ​ផ្ទាល់​ដោ​លោក​វរសេនីយឯក​ ណុ​ប​ សា​រ៉ា​ក់​ ស្នងការ​រង​ ទទួល​ការងារ​ការិយាល័យ​នគរ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​និង​លោក​វរសេនីយទោ​ សុខ​ ម៉េ​ង​ អ៊ា​ង​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ បាន​សហការ​ជាមួយ​មន្ត្រី​ ជំនាញ​ក្រុង​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រាវ​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ លួច​គាស់​ទ្វារផ្ទះ​ពលរដ្ឋ​យក​លុយ​១២៤០០$​ និង​ខ្សែ​ក​០១​តម្លឹង​។​

​ជនសង្ស័យ​ ឈ្មោះ​ យ៉ែ​ម​ សំណាង​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ មុខរបរ​ គក់​ជេ​ រថយន្ត​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្រសាំង​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ពាក់ព័ន្ធ​ករណី​ អំពើ​លួច​មាន​ស្ថាន​ ទម្ងន់ទោស​ (​គាស់​ស័ង្កសី​)​ កាលពី​វេលា​ម៉ោង​ ១០​និង​០០​នាទី​ ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២១​ ត្រង់​ចំណុច​ភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ។​ នេះ​បើ​យោង​តាម​ ពាក្យបណ្តឹង​ជន​រង​គ្រោះ​ ឈ្មោះ​ បឿ​ ឈុ​ន​នី​ ភេទ​ស្រី​ អាយុ​ ៣៦​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ នៅ​ភូមិ​កើតហេតុ​ខាងលើ​ ចុះ​ថ្ងៃ​ទី​ ២៣.០៦.២០២១​ ។​

​តាម​ដំណើររឿង​ នៅ​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២១​ ជន​រង​គ្រោះ​ បាន​ចាក់សោ​ទ្វារផ្ទះ​ទុក​ចោល​ ហើយ​ទៅ​មើល​ម្តាយ​ឈឺ នៅ​ខេត្ត​ត្បូងឃ្មុំ​ លុះ​រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២១​ ជន​រង​គ្រោះ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ ក៏​ឃើញ​ផ្ទះ​មាន​ស្នាម​គាស់​ និង​រើកកាយ​ ក្នុង​បន្ទប់ដេក​របស់​គាត់​ ដោយ​បាត់បង់​ ប្រាក់​ដុល្លារ​ ចំនួន​ ១២៤០០​ដុល្លារ​ ខ្សែ​ក​មាស​ ០១​ខ្សែ​ ទម្ងន់​ ០១​តម្លឹង​ (​ទ្រព្យសម្បត្តិ​ទាំ​ងអស់​ ជន​រង​គ្រោះទុក​ក្នុង​ស្រោមខ្នើយ​ក្នុង​បន្ទប់ដេក​ )​ បន្ទាប់​មក​ក៏​ប្តឹង​រាយការណ៍​ ជូន​សម្ថ​កិច្ច​តែ​ម្តង​ ។​

​ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ហើយ​ កម្លាំង​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​ ដោយ​សង្ស័យ​ទៅ​លើ​ ឈ្មោះ​ យ៉ែ​ម​ សំណាង​ ត្រូវជា​ប្តី​ចុង​របស់​ជន​រង​គ្រោះ​ នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី​ ថ្ងៃ​ទី​ ២៣​ ខែមិថុនា​ ឆ្នាំ​២០២១​ ក៏​បាន​នាំ​ ឈ្មោះ​ យ៉ែ​ម​ សំណាង​ មក​ធ្វើការ​សាកសួរ​ ។​

​បើ​តាម​ចម្លើយ​សារភាព​ របស់​ជនសង្ស័យ​ ឈ្មោះ​ យ៉ែ​ម​ សំណាង​ បាន​ឆ្លើយ​សារភាព​ថា​ :​ គាត់​ពិតជា​ បាន​ធ្វើ​សកម្មភាព​ ករណី​ខាងលើ​នេះ​ ពិតប្រាកដ​មែន​ នៅ​វេលា​ម៉ោង​ ១០​និង​០០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៩.០៦.២០២១​ ដោយ​ឃើញ​ជន​រង​គ្រោះ​ មិន​នៅផ្ទះ​ (​ប្រពន្ធចុង​របស់​គាត់​)​ គាត់​ក៏​បាន​ចូល​ធ្វើ​សកម្មភាព​ដោយ​ យក​ដង្កាប់​ កាត់​ស័ង្កសី​បង្អួច​ ហើយ​លូក​ ដៃ​បើក​គន្លឹះទ្វារ​ចូល​បន្ទប់​ ជន​រង​គ្រោះ​ ហើយ​ធ្វើ​សកម្មភាព​ លួច​យក​ប្រាក់​ដុល្លារ​ចំនួន​១១.២០០​ $​ និង​ ខ្សែ​ក​មាស​ ១​ខ្សែ​មិនដឹង​ទម្ងន់​ ដើម្បី​យក​ប្រាក់​ទៅ​ទិញ​រថយន្ត​ ក្រោយ​ពេល​ធ្វើ​សកម្មភាព​ហើយ​ គាត់​បាន​យក​ប្រាក់​ និង​ខ្សែ​ក​ ទៅ​ផ្ញើ​ប្រពន្ធដើម​ នៅ​ខេត្ត​ត្បូងឃ្មុំ​ ។​

​បច្ចុប្បន្ន ​ការិយាល័យ​ជំនាញបាន​កសាង​សំណុំ​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​តាម​នីតិវិធី​​៕

មតិយោបល់