ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ មានករណីប្រទះឃើញសាកសពបុរសម្នាក់ដែលជិះម៉ូតូទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានច្បារអំពៅអណ្ដែតទឹក ស្ថិតម្ដុំមុខវត្តព្រែកប្រា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមបញ្ជាក់៖ ជនរងគ្រោះបានជិះម៉ូតូម៉ាក ស៊ូម័រ មកលោតទឹកសម្លាប់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ខណៈនេះផងដែរ កំពុងមានការភ្ញាក់ផ្អើល និងសមត្ថកិច្ចចុះដល់ទីតាំងកើតហេតុខាងលើ ដើម្បីធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់