(ភ្នំពេញ)៖ ត្បិតមានចំណងស្នេហាជាមួយគ្នាយូរឆ្នាំមកហើយក្តី តែមហាជនសង្កេតឃើញថា មាស សុខសោភា និងគូស្នេហ៍ នៅតែមានភាពផ្អែលល្ហែមដូចគូស្នេហ៍ថ្មីថ្មោង ទៅណាមកណាបណ្តើរគ្នាយ៉ាងត្រសង់ ជាពិសេសថ្មីៗនេះមានរូបភាពស្វីតៗរបស់នាងជាច្រើនសន្លឹក ត្រូវបានចែកចាយលើបណ្តាញសង្គម។
ថ្មីៗនេះ មាស សុខសោភា ក៏ទើបតែបានបង្ហោះរូបភាពជាមួយគូស្នេហ៍របស់នាង ក្នុងដំណើរកម្សាន្តទៅលេងខេត្តសៀមរាបយ៉ាងរីករាយផងដែរ។ ដោយក្នុងនោះ អ្នកទាំងពីរ បានថតរូបរួមគ្នាជាមួយកាយវិការកៀកកើយក្បែរគ្នាយ៉ាងស្និទ្ធស្នាល ពោរពេញដោយស្នាមញញឹម មើលទៅពិតជាមានក្ដីសុខខ្លាំងតែម្ដង រហូតធ្វើឲ្យហ្វេនៗឃើញហើយ ពិតជាពេញចិត្តនិងពោលពាក្យសរសើរសឹងគ្រប់គ្នាផងដែរ៕
គួរជម្រាបថា បើនិយាយពីជីវិតស្នេហារបស់កំពូលតារាចម្រៀង មាស សុខសោភា យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅឆ្នាំ នាងនិងគូស្នេហ៍នៅតែស្រលាញ់គ្នាយ៉ាងល្អូកល្អើនខ្លាំងដដែល ខណៈអ្នកទាំងពីរបានចាប់ដៃគ្នាមកជាង ១០ឆ្នាំហើយក៏ដោយ។ ទោះបីជាចំណងស្នេហ៍របស់ មាស សុខសោភា និងគូស្នេហ៍មានរយៈពេលជាច្រើនឆ្នាំពិតមែន ក៏មហាជន កម្រនឹងបានឃើញពួកគេបង្ហាញសកម្មភាពស្និទ្ធស្នាលនៅបណ្ដាញសង្គមញឹកញាប់ណាស់ ពោលគឺពួកគេចូលចិត្តប្រើជីវិតឯកជនបែបស្ងប់ស្ងាត់ច្រើនជាង។
ប្រភព៖ Facebook
មតិយោបល់