ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៥និង១០ នាទីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បុរសម្នាក់ លោតទឹកសម្លាប់ខ្លួនកាលពីបីថ្ងៃមុន ខណៈនេះត្រូងគេរកឃើញសាកសពហើយអណ្តែតទឹកទន្លេ នៅមុខវត្តព្រែកប្រា ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ករណីខាងលើនេះ មិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ ។ សពជនរងគ្រោះ មានអាយុ៤៥ឆ្នាំ ។ វត្តមានកម្លាំងសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់ចំណុចកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ។
សូមបញ្ជាក់ថាៈ កាលពីវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានករណីបុរសម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បានជិះម៉ូតូ ZOOMERX មួយគ្រឿង មកឈប់នៅលើស្ពានព្រះមុនីវង្សចាស់ រួចក៏ធ្វើសកម្មភាព លោតចូលទឹកទន្លេសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចលើស្ពានព្រះមុនីវង្សចាស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ៕
មតិយោបល់