ភ្នំពេញៈ នៅវេលាម៉ោង ៦និង៥៤នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋសំណូមពរដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោមេត្តាជួយមើលអំពីបញ្ហាសម្រាមដែលចាក់ចោលមានក្លិនស្អុយ អាចប៉ះដល់សុខភាព តាមបណ្ដោយផ្លូវចាប់ពីវត្តសំបូរមាសបុកទៅទួលពង្រ ភូមិម័ល សង្កាត់/ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំពោះបញ្ហានេះ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនោះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Post News យើងថា គឺមានការពិបាកក្នុងការដកដង្ហើម ដោយសារតែក្លិនស្អុយភាយៗ ជាហេតុអាចប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ រីឯចរាចរណ៍ទៅមកក៏មានការកកស្ទះ ព្រោះសម្រាមមានពាសពេញអមសងខាងផ្លូវ ករណីនេះដែរ ពួកគាត់បានពោលថា លោកស្រី គឹម ញឹប អភិបាលខណ្ឌ គួរតែជម្រុញដល់មន្ត្រីក្រោមឱវាទ ឲ្យចុះទៅមើលករណីខាងលើនេះផង៕
មតិយោបល់