(ភ្នំពេញ)៖ អ្នកលេងបណ្តាញសង្គម ហាក់មានការចាប់អារម្មណ៍គ្រប់គ្នា បន្ទាប់ពីអ្នកលក់ឡេដ៏ល្បី និងជាតារាសម្តែងក្នុងរឿងកំប្លែកខ្លីៗ គឺអាម៉ី ដែលជាប្អូនស្រីរបស់អាជី បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរសសង្ហារម្នាក់ បើនិយាយពីបណ្តារការវិញ គឺរហូតដល់ ៩៩៩៩៩ ដុល្លារ ។
លោកអ៊ឹម ជីវ៉ា បានសរសេរនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកដូច្នេះថា៖ «គ្រាន់តែ ថ្លៃបណ្តាការជំនូនទឹកដោះភ្ជាប់ពាក្យអាមុីប្អូនអាជី គឺទទួលបាន ៩៩៩៩៩ ដុល្លារ ស្មើ និង ៤០០ ០០០ ០០០ រៀល ( បួនរយលានរៀល ) និងចិញ្ចៀនពេជ្រ ២០មុឺន ដុល្លារ ! ពិតជាមិនធម្មតាមែន។ អាមុីប្អូនអាជីភ្ជាប់ពាក្យព្រឹកនេះ គ្រាន់តែហៅបងប្អូនជិតដិតមកចូលរួមតិចតួចបំផុតដោយសារតែគោរពតាមការនែនាំរបស់ក្រសួងសុខាភិបាល ! ទោះបីភ្ញៀវមកចូលរួមមិនដល់ម្ភៃនាក់តែថ្លៃទេកដោះវិញញាក់សាច់ »។
គួរជម្រាបថា ពិធីភ្ជាប់ពាក្យក្នុងរដូវកាលកូវីដ-១៩ របស់អាម៉ី ហាក់ទទួលបានការចាប់អារម្មណ៍ពីមហាជនជាខ្លាំង ត្បិតមានមនុស្សចូលរួមតិចតួចក្តី តែត្រូវបានគេមើលឃើញថា ពោរពេញដោយភាពរីករាយ និងសុភមង្គល៕
មតិយោបល់