ព័ត៌មានជាតិ

បង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោង) មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ០៦នាក់

រតនគិរី: នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៤០ នាទី កម្លាំងជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល និងដឹកនាំបញ្ជាផ្ទាល់ដោយ លោក កែវ ភក្តី ព្រះរាជអាជ្ញារង បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោង) មួយកន្លែងនៅចំណុច ភូមិ លុងឃុង ឃុំ លុងឃុង ស្រុក បកែវ ខេត្តរតនគិរី ។

ជនសង្ស័យឈ្មោះ៖
១.សង ភៀង (ម្ចាស់ទីតាំង) ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបរ លក់ដូរ ភូមិ លុងឃុង ឃុំ លុងឃុង ស្រុក បកែវ ខេត្តរតនគីរី ។
២.ស៊ាន ផល្លី (ភាគហ៊ុន) ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ ធ្វើចម្ការ ភូមិ លុងឃុង ឃុំ លុងឃុង ស្រុក បកែវ ខេត្តរតនគីរី ។
៣.ឈុន អូន ភេទស្រី អាយុ ៤៨ ឆ្នាំ មុខរបរ ធ្វើ ភូមិ លុងឃុង ឃុំ លុងឃុង ស្រុក បកែវ ខេត្តរតនគីរី ។
៤.ហ្យយ ចាយ ភេទប្រុស អាយុ ៤៦ មុខរបរ ជាជ័រ ភូមិ លុងឃុង ឃុំ លុងឃុង ស្រុក បកែវ ខេត្តរតនគីរី ។
៥.លុយ រឹម ភេទប្រុស អាយុ ៣៣ មុខរបរ ជាជ័រ ភូមិ លុងឃុង ឃុំ លុងឃុង ស្រុក បកែវ ខេត្តរតនគីរី ។
៦.យឿក សុខា (អ្នកបាញ់អាប៉ោង) ភេទប្រុស អាយុ ៥៦ មុខរបរ ធ្វើចម្ការ ភូមិ លុងឃុង ឃុំ លុងឃុង ស្រុក បកែវ ខេត្តរតនគីរី ។

វត្ថុតាងដកហូតរួមមាន៖ – ចានសំរាប់បាញ់អាប៉ោង និងគ្រាប់អាប៉ោងចំនួន១។ -ម៉ូតូ០៤ គ្រឿង ចាស់ៗ
។ -ឡាន១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០៣ ស្លាកលេខ ភ្នំពេញ 2AT-6837
– កាបូបចំនួន៣ ។-ទូរស័ព្ទចំនួន០៥ គ្រឿងចាស់ៗ ។- លុយមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបំពេញសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់