បាត់ដំបងៈ សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីដួលរោងការ ខណៈភ្ញៀវកំពុងហូបអាហារ ដោយសារមានខ្យល់កន្ត្រាក់ វាយប្រហារ បណ្ដាលឲ្យដួលរោងការ នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ករណីនេះ បានបង្កឲ្យការភ័យស្លន់ស្លោរត់ជាន់ជើងគ្នា តែមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែរងការខូចខាតសម្ភារមួយចំនួនប៉ុណ្ណោះ ហើយភ្លាមៗនោះ ម្ចាស់រោងការបានធ្វើការផ្លាស់ប្ដូរទីតាំង ដើម្បីទទួលភ្ញៀវនៅកន្លែងផ្សេងផងដែរ។
មូលហេតុ៖ ដោយសារខ្យល់កន្ត្រាក់ ហើយរហូតមកទល់ពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ៕
មតិយោបល់