ព័ត៌មានជាតិ

អាជីវករម្នាក់ ប៉ុនប៉ងរំលោភកូនឈ្នួលមិនទាន់គ្រប់អាយុ ត្រូវកងរាជអាវុធហត្ថឃាត់ខ្លួន

កំពង់ឆ្នាំង: យោងតាមផេក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី កម្លាំងការិយាល័យជួញដូរមនុស្ស អាវុធហត្ថខេត្តចំនួន០៦នាក់ ប្រើប្រាស់រថយន្តចំនួន០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត យោងតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ១៣៨៤ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ។

ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ។

ជនសង្ស័យខាងលើឈ្មោះ ជា សុវណ្ណ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិទួលខ្ពស់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងរំលោភសេពសន្ថវ: លើអនីតិជនមិនទាន់គ្រប់អាយុ ដែលប្រព្រឹត្តិនៅចំណុចផ្ទះជនសង្ស័យជាកូនឈ្នួល ស្ថិតនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

វត្ថុតាងចាប់យករួមមាន៖
១-ទូរស័ព្ទដៃ ចំនួន០៣គ្រឿង ។
២-រថយន្តចំនួន០១គ្រឿង ម៉ាក TOYOTA HILUX REVO ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ភ.ម 2-1356 ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់