ព័ត៌មានជាតិ

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវរថយន្តម៉ាកTOYOTA បុកពេលកំពុងដើរលើផ្លូវ

ក្រចេះ: លោកអធិការស្រុកចិត្របុរីបានប្រាប់Post Newsថាកាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧ វេលាម៉ោង ១០និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចដីសម្បទានសង្គមកិច្ចភូមិកាកុដ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ តាមបណ្តោយផ្លូវជាតិលេខ៧ ព្រំប្រទល់ក្រចេះ-ស្ទឹងត្រែង ចន្លោះគីឡូម៉ែត្រ៣៥៣ និង៣៥៤ រវាងរថយន្តបុកអ្នកថ្មើរជើង ដែលរថយន្តបើកបរមានទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យរងរបួសធ្ងន់០១នាក់ ។

ស្រីជនរងគ្រោះមានឈ្មោះ ខេង សីឡា ភេទស្រី អាយុ១៣ឆ្នាំ ស្នាក់នៅភូមិកាកុដ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។ បានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ ។

រីឯអ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បើករថយន្តម៉ាកTOYOTAពណ៌សពាក់ស្លាកលេខភ្នំពេញ 2AB 9854 ខូចខាតស្រាល ។ ចំពោះវត្ថុតាងរថយន្ត០១គ្រឿងយកមករក្សាទុកនៅអធិការដ្ឋានគរបាលស្រុកចិត្របុរី ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ ៕

មតិយោបល់