ព័ត៌មានជាតិ

រថយន្តកំពុងបើកឆ្លងផ្លូវ ម៉ូតូទៅត្រង់បុកផាំង បណ្តាលឲ្យសន្លប់ស្តូក រងរបួសធ្ងន់ស្រាល០២នាក់

ភ្នំពេញ: រថយន្តមួយគ្រឿង បើកបរដោយស្ត្រីម្នាក់ឆ្លងផ្លូវ ម៉ូតូទៅត្រង់បុករថយន្តផាំងសន្លប់ស្តូក រងបួសធ្ងន់ និងស្រាលចំនួន០២នាក
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវអ៊ា៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តម៉ាក RAV4L ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2A 6107 បើកដោយនារីម្នាក់ មិនត្រូវបានស្គាល់ឈ្មោះរងរបួសស្រាល ។ ម៉ូតូម៉ាកស្កុបពីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IJ 8995 ជិះដោយបុរសម្នាក់ មិនត្រូវបានស្គាល់ឈ្មោះងរបួសធ្ងន់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត បើកតាមបណ្តោយផ្លូវអ៊ា៨ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ តែឆ្លងបានបន្តិចស្រាប់តែម៉ូតូខាងលើ បើកក្នុងល្បឿនលឿន តាមបណ្តោយផ្លូវអ៊ា៨ ពីជើងទៅត្បូងជ្រុលបុកទ្វារមុខរថយន្តពីស្តាំ បណ្តាលឱ្យក្រពឹតបែកកញ្ចក់រថយន្ត ម៉ូតូខ្ទេចកំណាត់មុខយ៉ាងដំណំ ឯបើកបរម៉ូតូសន្លប់ស្កូក រងរបួសធ្ងន់ ដោយឡែកនារីដែលបើករថយន្តរងរបួសស្រាល ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ពិនិត្យមើល ហើយភាគីទាំងសងខាង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផ្សេងគ្នា ចំពោះរថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌ វាស់វែងចាត់ការបន្ត ៕

មតិយោបល់