កោះកុងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបុទុមសាគរឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ករបួសស្នាមទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ផ្តើមចេញពីទំនាស់ពាក្យសម្តី និងប្រច័ណ្ឌ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី មានករណីហិង្សាបង្កឡើងដោយឈ្មោះ ផល ផាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ មុខរបរកម្មករនេសាទ បានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចចាក់ទៅលើឈ្មោះ ម៉ៅ ហ៊ិន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាមាឃ ឃុំអណ្ដូងទឹកជាមួយគ្នា បណ្ដាលឲ្យរងរបួសចំនួន៥ កន្លែង(របួសធ្ងន់) ។
ក្រោយកើតហេតុ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ខេត្តកោះកុង ។ ចំណែកជនដៃដល់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនអនុវត្តតាមនីតិវិធី ៕
មតិយោបល់