ព័ត៌មានជាតិ

បង្រ្កាបមុខសញ្ញាជនសង្ស័យចំនួន០៣នាក់ ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

កោះកុង: នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានសហការជាមួយកម្លាំងការិយាល័យជំនាញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង តុលា ស្នងការរងផែនការងារប្រឆាំគ្រឿងញៀន បានបង្រ្កាបមុខសញ្ញា ជួញដូររក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់០១ ករណីឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ស្រី០១នាក់ ។

ករណីខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថា ជាសារធាតុញៀនខុសច្បាប់ចំនួន០៦ កញ្ចប់តូច០៥ កំណាត់ទុយោតូច ទូរស័ព្ទ០៤គ្រឿង ម៉ូតូ ០១ គ្រឿង ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកម្លាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ បន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់