ព្រះវិហារៈ លោកវរសេនីយ៍ឯក ឆយ បូរិន ស្នងការរងខេត្តព្រះវិហារ ទទួលផ្នែកសេនាធិការ បានប្រាប់ Post News ថា មានករណីឆ្លងចរន្តភ្លើង ឆេះរថយន្ត បណ្តាលឲ្យខូចខាតទាំងស្រុង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
ករណីខាងលើនេះ កម្លាំងនគរបាល យើងបានធ្វើអន្តរាគមន៍ ប្រើប្រាស់ទឹកអស់ចំនួន២ឡាន មិនបណ្តាលឲ្យមនុស្សរងរបួសឬស្លាប់ឡើយ៕
មតិយោបល់