ចិនប្រាប់អាមេរិក ថាត្រូវមានភាពបត់បែន ដើម្បីរកច្រកចេញជាមួយកូរ៉េខាងជើង

(ញូយ៉ក)៖ គន្លឹះសំខាន់ក្នុងការដោះស្រាយបញ្ហាអាវុធមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺស្ថិតលើសហរដ្ឋអាមេរិកខ្លួនឯង ហើយទីក្រុងវ៉ាស៊ីនតោន គួរតែមមានភាពស្មោះត្រង់ និងបត់បែនច្រើនជាងនេះ។ នេះបើតាមអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ (UN)។

ថ្លែងនៅមុនជំនួបបិទទ្វារនៃក្រុមប្រឹក្សាសន្តiសុខ UN នៅថ្ងៃសុក្រសប្ដាហ៍នេះ អគ្គរដ្ឋទូតចិនប្រចាំ UN លោក Zhang Jun បានបញ្ជាក់ដូច្នេះថា «ពួកគេ (អាមេរិក) គួរតែមានវិធីសាស្ត្រ ដែលទាក់ទាញ និងសកម្ម ព្រមទាំងមានភាពបត់បែនជាងមុន ទាំងលើគោលនយោបាយ និងការអនុវត្តជាក់ស្តែង ដែលអាចឆ្លើយតបនឹងក្តីកង្វល់នានា របស់កូរ៉េខាងជើង។ គន្លឹះសំខាន់សម្រាប់ដោះស្រាយបញ្ហាកូរ៉េខាងជើង គឺស្ថិតនៅក្នុងដៃសហរដ្ឋអាមេរិក»។

សមាជិកទាំង ១៥ប្រទេស នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានជួបពិភាក្សាគ្នានៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅទីក្រុងញូយ៉ក) តបតាមការស្នើរបស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការបាញ់សាកល្បង គ្រាប់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី (IRBM) កាលពីថ្ងៃអាទិត្យសប្តាហ៍មុន៕

ប្រភព៖​​​​​​ Reuters

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *