បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ដោយអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប្រចាំ រួមជាមួយយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងក្នុងអង្គភាពបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ បន បែន ហៅបែង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE) ចំនួន ៤១ថង់ ទម្ងន់៩,៤៤ក្រាម, ទូរស័ព្ទដៃ ចំនួន ១គ្រឿង, ផោវវឺបែង PowerBank ខូចយកមកកែច្នៃសម្រាប់ដាក់គ្រឿងញៀនចំនួន១។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលក្រុងបានកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ចាត់ការតាមនីតិវិធី ៕


មតិយោបល់