ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់ឱកាសដល់សិស្សទាំងអស់ ដែលបានប្រឡងជាប់បាក់ឌុប ចាប់ពីនិទ្ទេស A រហូតដល់ E មានសិទ្ធិអាចប្រឡងចូលរៀនពេទ្យ (មុខវិជ្ជាពេទ្យ) បាន។
សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងកម្មវិធីបិទមហាសន្និបាត ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ហៅ តិចណូ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ដោយនៅក្នុងពិធី សម្ដេចបានមានប្រសាសន៍ថា កន្លងមកមុខវិជ្ជាសុខាភិបាលនេះ មិនអនុញ្ញាតឲ្យសិស្សដែលប្រឡងជាប់និទ្ទេស D និង E ប្រឡងចូលមុខវិជ្ជាពេទ្យនេះឡើយ ប៉ុន្តែចាប់ពីឆ្នាំក្រោយទៅគឺអាចប្រឡងបាន៕
មតិយោបល់