(កូរ៉េ)៖ ផលិតកម្ម JYP Entertainment ដែលជាភ្នាក់ងាររបស់តារាប្រុស Hyunjin នៃក្រុមចម្រៀងបុរស Stray Kids បានប្រកាសឲ្យដឹងថា តារារូបនេះនឹងវិលត្រឡប់មកចូលរួមសកម្មភាពជាក្រុមវិញ បន្ទាប់ពីខកខានរយៈពេល៤ខែ។
ផលិតកម្ម បានបន្តប្រកាសថា លោក Hyunjin នឹងចូលរួមសកម្មភាពដែលបានគ្រោងទុករបស់ Stray Kids ហើយរូបលោក នឹងគ្រោងបង្ហាញវត្តមានដ៏អស្ចារ្យមួយ សម្រាប់អ្នកគាំទ្រ ចំពោះការវិលមកសិល្បៈវិញនេះ។ ត្រឡប់ទៅកាលពីខែកុម្ភៈឆ្នាំនេះ តារាប្រុសរូបនេះ បានបញ្ឈប់សកម្មភាពទាំងអស់ជាបណ្តោះអាសន្ន បន្ទាប់ពីមិត្តរួមថ្នាក់របស់លោក បានបង្ហោះនៅលើបណ្តាញអ៉ីនធឺណែត ដោយចោទប្រកាន់ ថាបានធ្វើបាបពួកគេដោយពាក្យសម្តីក្នុងកំឡុងពេលការនៅរៀនជាមួយគ្នា។
តែយ៉ាងណា JYP បានឲ្យដឹងថាបន្ទាប់ពី Hyunjin បានជួបនិងសុំអភ័យទោសចំពោះអ្នកចោទប្រកាន់របស់លោកដោយផ្ទាល់ អតីតមិត្តរួមថ្នាក់ទាំងពីរបានដោះស្រាយការយល់ច្រលំរបស់ពួកគេ ហើយឥឡូវនេះពួកគេកំពុងតែលើកទឹកចិត្តគ្នាទៅវិញទៅមកទៀតផងដែរ៕
ប្រភព៖ Soompi
មតិយោបល់