ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗករណីឆក់ខ្សែរភ្លើងនៅស្រុកបន្ទាយស្រី

សៀមរាប់ៈ ករណីឆក់ខ្សែរភ្លើងស្លាប់ កើតហេតុនៅចំណុច ផ្ទះរបស់ឈ្មោះកែ សូត្រ ភេទស្រី នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ឆន ឆាយ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិត្បែងខាងកេីត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

តាមការបំភ្លឺរបស់សាក្សីឈ្មោះ អ៊ុត វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំជាមេជាង និង ឈ្មោះប៉ិះ សំណាង ភេទប្រុស អាយុ៣៥ឆ្នាំជាកម្មករ បានឲ្យដឹងថានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី ព្រឹក ពួកគាត់និងជនរងគ្រោះឈ្មោះឆន ឆាយ ភេទប្រុស អាយុ៣៩ឆ្នាំជាកម្មករ រស់នៅភូមិត្បែងខាងកេីត ឃុំត្បែងស្រុកបន្ទាយស្រី បានទៅធ្វើការដាក់ពិដានផ្ទះ និង រៀបហ្គែនខ្សែរភ្លើង អោយឈ្មោះកែ សូត្រ ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ពេលនោះជនរងគ្រោះនិងឈ្មោះប៉ិះ សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ ជាកម្មករ ដូចគ្នា បានលើកជណ្ដើរដែកយកទៅដាក់ដើម្បីឡើងទៅរៀបហ្គែនខ្សែរភ្លើងលើពិដាន ពេលនោះពួកគេបានដាក់ជណ្ដើរដែកសង្កត់លើខ្សែរភ្លើង ដោយពួកគេពុំបានដឹង បន្ទាប់មកជនរងគ្រោះក៏បានឡើងតាមជណ្តើរនោះទៅលើដោយពុំបានពាក់ស្បែកជើង ពេលកំពុងឡើងជើងរបស់គេទាំងពីរបានជាន់លើជណ្តើរដៃខាងឆ្វេងរបស់បានចាប់ដែកពិដាន ពេលនោះជណ្តើរសង្កត់លើខ្សែរភ្លើងគៀបទៅនិងការ៉ូចេញលួសប៉ះជណ្តើរបណ្ដាលអោយឆក់ជនរងគ្រោះស្លាប់ដៃជាប់និងពិដាន ភ្លាមនោះឈ្មោះប៉ិះ សំណាង និង ឈ្មោះអ៊ុត វុទ្ធី ជាមេជាង បានចាប់ទាញកន្ត្រាក់របូតដៃជនរងគ្រោះចេញពីដែកពិដានហើយសែងយកទៅដាក់លើដីខាងក្រៅផ្ទះតែម្ដង។
តាមការពិនិត្យទៅលើសាកសព របស់ក្រុមគ្រូពេទ្យ និង សមត្ថកិច្ចឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែរភ្លើងពិតប្រាកដមែន មិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ៕

 

មតិយោបល់