ព័ត៌មានជាតិ

ជនសង្ស័យវ័យ ១៨ ឆ្នាំ លួចម៉ូតូនារីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: កាលពីយប់ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ ២០២១ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងបាត់ដំបង ។

ជនសង័្សយឈ្មោះ ចាន់ធា វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូរមុន្នី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ដកហូតវត្ថុតាង៖ មូត៉ូចំនួន០២គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅស៊េរីឆ្នាំ២០១៩ លេខតួ និងលេងម៉ាស៊ីន ND125 ME-5376763 ពាក់ផ្លាកលេខ 1AF -7092 បាត់ដំបង និងម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ ខ្មៅ លេខម៉ាស៊ីន 0821728 លេខតួរ 014732 គ្មានផ្លាកលេខ។

ដំណើររឿង៖ កាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២១ មានករណីចោរលួចម៉ូតូមួយ បានកើតឡើង នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលជនរងគ្រោះឈ្មោះ រ៉ាយ ស្រីល័ក្ខភេទ ស្រី អាយុ ២១ឆ្នាំ មានទីលំនៅភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយ ជនរងគ្រោះ បានមកស្នាក់នៅផ្ទះជួល ចំណុចកើតហេតុ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ដោយអនុវត្តតាមវិធាការជំនាញរបស់នគរបាល ទើបសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលើ និងដកហូតវត្ថុតាង(ម៉ូតូ) ប្រគល់ជូនជនរងគ្រោះវិញ។

នៅចំពោះមុខសមត្ថិកិច្ច ជនសង័្សយ បានសារភាពថា ខ្លួន និងបក្ខពួកម្នាក់ទៀត ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនសង្ស័យប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យម្នាក់ទៀត សមត្ថកិច្ចកំពុងតាមប្រមាញ់ ដើម្បីយកមកផ្តន្ទាទោសតាម ផ្លូវច្បាប់៕

មតិយោបល់