កំពង់ឆ្នាំងៈ នៅថ្ងៃអាទិត្យ ៣រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង០០ នាទី មានករណីលង់ទឹកស្លាប់ ឈ្មោះ ឡុច វៃ ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិសំរោង ឃុំពោធិ៍ (រស់នៅតែម្នាក់ឯង និងផឹកស្រាស្រវឹង រាល់ថ្ងៃ) បានយកគោទៅអោយស៊ីស្មៅ ដោយបានដេញឆ្លងទឹកព្រែក (ព្រែកពាមទន្លា) លុះដល់ ពេលល្ងាចអ្នកជិតខាងពុំបានឃើញឈ្មោះខាងលើត្រឡប់មកផ្ទះវិញនោះទេ ។ លុះព្រឹកឡើងថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី ឈ្មោះ ជិត ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិ-ឃុំ ជាមួយគ្នា បានចុះមកមាត់ទឹកថា ទៅទិញអីវ៉ាន់នៅទីរួមខេត្តកំពង់ឆ្នាំង ក៏ប្រទះឃើញសពអណ្តែតទឹកព្រែក ហើយបានមករាយការណ៍ជូន កម្លាំងសមត្ថកិច្ច ។
ក្រោយពេលទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យចុះពិនិត្យ លទ្ធផលឃើញថាសពខាងលើ ពិតជាបានស្លាប់ដោយលង់ទឹកពិតប្រាកដមែន និងបានប្រគល់សព ដល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់