ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់និងរងរបួសធ្ងន់…

​ .

តាកែវ:នៅព្រឹកថ្ងៃសុក្រ ៥រោច ខែផល្គុន​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស២៥៦៧​ ត្រូវនិងថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០២៤​ វេលាម៉ោង​ ៥:៣០​នាទី​ នៅលើផ្លូវបេតុងលេខ១២៩B ចន្លោះគីឡូម៉ែត្រ​ លេខ ១០-១១ ស្ថិតនៅក្នុងភូមិតាយឹង​ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ​ នឹងម៉ូតូ​ មានទិសដៅ បញ្ច្រាសទិសគ្នាពីលិចទៅកេីត។ អ្នកបើកបរម៉ូតូC125 ពណ៌ខ្មៅស៊េរី2024​ ពាក់ស្លាកលេខ តាកែវ 1AC:1541​ បេីកឈ្មោះ​ ញ៉ែម សារុន​ ភេទស្រីអាយុ 41ឆ្នាំ​ មុខរបរកសិករ ធ្វើដំណើរពីលិចទៅកេីតរស់នៅភូមិកំពង់អំពិល​ ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ស្លាប់នៅកន្លែងកេីតហេតុ។ រីឯអ្នកបើកបរម៉ូតូវ៉េវ​ ពណ៌ស ពាក់ផ្លាកលេខ (គ្មាន​ )បើកបរដោយ​ ឈ្មោះ ឡិប យ៉ា ភេទ ប្រុស អាយុ​ ២៨ឆ្នាំ មិនពាក់មួកសុវត្ថិភាព រស់នៅភូមិកំពង់យោល​ ឃុំគោកពោធិ៍​ ស្រុកបូរីជលសារ ខេត្តតាកែវ ត្រូវរងរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តតាកែវ។ រួមដំណេីរឈ្មោះ សិម យ៉ាន​ ភេទស្រី​ អាយុ​ 28ឆ្នាំ​ រស់នៅភូមិឃុំជាមួយគ្នា។

​ រីឯវត្តុតាងទាំងពីរត្រូវបានយកមករក្សាទុកនៅ បុស្តិ៍នគរបាលរដ្ឋបាលដូងខ្ពស់ជាបណ្តោះអាសន្នដេីម្បីស្រាវជ្រាវនឹងបំពេញសំណុំរឿងទៅតាមនីតិវិធី ។

មតិយោបល់