ត្បូងឃ្មុំៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ និង៤០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រៀក បានទទួលព័ត៌មានពីអាណាព្យាបាលឈ្មោះ អោក ឡែ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ឈ្មោះ អោក ឡែ បានរត់ចេញពីផ្ទះបាត់ មិនដឹងទៅទីណា មូលហេតុឈ្មោះ អោក ឡែ នេះទើបតែកើតមានជំងឺ ពាក់ព័ន្ធនឹងខួរក្បាល នៅពេលថ្មីៗនេះ ហើយធ្វើទុកចេះតែរត់ចេញពីផ្ទះ ។
អាស្រ័យដូចបានជូនដំណឹងខាងលើ សូមអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលទាំង១៤ និងបងប្អូនប្រជាពលរដ្ឋ មេត្តាជួយផ្តល់ដំណឹង ប្រសិនបើឃើញឈ្មោះ និងដូចរូបភាពខាងក្រោមនេះ នៅក្នុងមូលដ្ឋានណាមួយ ។
សូមទំនាក់ទំនងមកលេខទូរស័ព្ទ លោកនាយប៉ុស្តិ៍ទ្រៀក៖ 097 536 6097 ដើម្បីផ្ដល់ដំណឹងឲ្យក្រុមគ្រួសារ ទៅទទួលយកមកព្យាបាលវិញ ៕
មតិយោបល់