ព័ត៌មានសិល្បៈ និងកម្សាន្ត

ទោះឈ្លោះគ្នាញឹក តែពេលនេះ Cardi B ទម្លាយថា ខ្លួនកំពុងពពោះកូនទី២

 

(បរទេស)៖ តាមរយ:ចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ «BET Awards» នាពេលថ្មីៗនេះ តារារ៉េបល្បីឈ្មោះ Cardi B បានទម្លាយថា នៅពេលនេះនាងកំពុងពពោះកូនទី២ ក្រោយដំណក់ឈាមរួមគ្នាជាមួយតារាប្រុស Offset។

គេនៅចាំបានថា គូស្វាមីភរិយាតារាល្បីមួយគូនេះ ឧស្សាហ៍ឈ្លោះគ្នាជាញឹកញាប់បន្តិចមែន តែចុងក្រោយប្ដីប្រពន្ធមួយគូនេះនៅតែវិលត្រឡប់មកត្រូវគ្នាដូចដើមវិញ។ ដោយឡែក ថ្មីៗនេះ Cardi B ស្រាប់តែបង្ហើបពីដំណឹងល្អមួយដល់ហ្វេនៗនៅលើបណ្ដាញសង្គម ដោយភ្ជាប់ជាមួយរូបថតបញ្ចេញផ្ទៃពោះប៉ោងធំមួយសន្លឹកបង្ហាញថាពេលនេះនាងកំពុងតែមានផ្ទៃពោះកូនទីពីរហើយ ខណ:ពេលនេះកូនស្រីច្បងរបស់នាងក៏មានវ័យជាងពីរឆ្នាំទៅហើយដែរ។

នេះត្រូវបានគេចាត់ទុកថា ជាដំណឹងដ៏ល្អមួយនេះ ម្រាប់ហ្វេនៗដែលជាអ្នកគាំទ្រតារារ៉េបរូបនេះ ពេលបានឃើញតារាក្នុងដួងចិត្តរបស់ពួកគេងមានសុភមង្គលក្នុងគ្រួសារ ជាពិសេសគឺការទទួលបានបុត្រមួយបន្ថែមទៀត ដែលធ្វើឲ្យគ្រប់គ្នាផ្ញើពាក្យចូលរួមអបអរសាទរ តាមរយ:ខមិនសឹងគ្រប់គ្នាផងដែរ៕

មតិយោបល់