ព័ត៌មានជាតិ

ស្ថាបនិកក្រុម Tongo ប្រចាំក្រុងតាខ្មៅពីរនាក់ត្រូវបានឃាត់ខ្លួនភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពអុកឡុកនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ…

កណ្តាល:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានឲ្យដឹងថា អនុវត្តន៍តាមបទបញ្ជារដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវនិងបង្ក្រាបក្រុមជនក្មេងទំនើងពីរនាក់ដែលជាស្ថាបនិកនៃក្រុម Tongo ហើយក៏កំពុងដុតដៃដុតជើងស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកបន្តទៀត ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះលាប សប្តាហ៍ ហៅ ស៊ីមេន ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។

២-ឈ្មោះហេង សុផានិត ហៅក្លូរ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងអាគារវប្បធម៌ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖មិនពិតប្រាកដ (ឃាត់ខ្លួន)។

៣-ឈ្មោះ ងីម គីមហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖មិនពិតប្រាកដ(គេចខ្លួន)។

៤-ឈ្មោះហៅក្រៅ ក្បាលធំ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។

៥-ឈ្មោះ ចន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនស្គាល់(គេចខ្លួន)។
៦.មិនស្គាល់ឈ្មោះ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅមិនស្គាល់(គេចខ្លួន)។

សូមជម្រាបថា៖ នៅថ្ងៃទី៣១-១០-២០២៣ ម៉ោង១៧និង០០នាទី ជនរងគ្រោះកំពុងអង្គុយលក់កាហ្វេដូចសព្វដង ពេលនោះស្រាប់តែជនសង្ស័យចំនួន០១ក្រុមមានគ្នាចំនួន៦នាក់ខាងលើបានជិះម៉ូតូចំនួន០៣គ្រឿងដោយដៃមានកាន់កាំបិតបុ័ងតោចំនួន០៣ដើមនិងដុំថ្មចំនួន០១ដុំមកដល់ហាងកាហ្វេក៏ចុះពីលើម៉ូតូដើរចូលក្នុងហាងកាហ្វេស្រែកគំរាមគេអែងនិងយកកាំបិតកាប់ទៅលើកៅអីជ័របណ្តាលឲ្យខូចខាត រួចហើយក៏នាំគ្នាឡើងជិះម៉ូតូហើយគុបដុំថ្មចូលមកក្នុងហាងថែមទៀតផងនិងជិះម៉ូតូចេញបាត់អស់។ក្រោយមកជនរងគ្រោះបានខលទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចក្រុងតាខ្មៅសហការជាមួយប៉ុស្តិ៍តាខ្មៅឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់រួមទាំវត្ថុតាងយកមកសួរនាំនៅអធិការនគរបាលក្រុងតាខ្មៅនិងចាត់ការតាមនិតិវិធី។

-នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានរៀបរាប់ប្រាប់សមត្ថកិច្ចថាខ្លួននិងបក្ខពួកពិតជាបានកាន់កាំបិតបុ័ងតោ ដើរចូលទៅក្នុងហាងកាហ្វេ ស្រែកគំរាម និងកាប់បំផ្លាញកៅអីជ័រចំនួន១ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំងពីរបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

មតិយោបល់