កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ ៣រោច ខែប.សាឍ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១វេលាម៉ោង០៩.៥០នាទីមានករណីអំពើលួចនៅចំណុចក្នុងផ្សារព្រែកតូចខាងជើងស្ថិតនៅភូមិត្រពាំងឈូកឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះ០៣នាក់៖
១.ឈ្មោះ រស់ វណ្ណម៉ូនីកា ភេទស្រី អាយុ ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
២.ឈ្មោះ ចំណាប់ សក្ក័ណា ភេទស្រី អាយុ ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
៣.ឈ្មោះ អាន សៀវម៉ី ស្រី អាយុ ៥ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុកគ្រួសារ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យ០១(ឃាត់ខ្លួន)ឈ្មោះ ប៊ិន សំណល់ ហៅមុំ ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅផ្ទះជួល សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ស្រុកកំណើតសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖
១.ប្រាក់រៀលចំនួន៥០០០រៀលជាប្រភេទក្រដាសប្រាក់១០០០រៀលចំនួន០៥សន្លឹក(ជារបស់ជនសង្ស័យឱ្យទៅជនរងគ្រោះ)។
២.កងដៃចំនួន០២ធ្វើអំពីលោហះធាតុពណ៌លឿង។
៣.ខ្សែកចំនួន០១ខ្សែធ្វើអំពីលោហះធាតុពណ៌លឿង(ជារបស់ជនរងគ្រោះរកឃើញវិញ)។
កន្លងជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយះពេល១៨ខែពីរបទអំពើលួចនៅក្រុងតាខ្មៅខេត្តកណ្ដាល។ មុនពេលកើតហេតុនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីជនសង្ស័យបានធ្វើសកម្មភាពលួងលោមជនរងគ្រោះឈ្មោះ ចាន់ សក្ក័ណា និងជនរងគ្រោះឈ្មោះ អាន សៀវម៉ី ទៅកន្លែងស្ងាត់រួចបានដោះយកខ្សែក និងក្រវិលពីជនរងគ្រោះរួចគេចខ្លួនបាត់។
លុះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩និង ៥០នាទីជនសង្ស័យបានធ្វើសកម្មភាពម្ដងទៀត ដោយបានលួងលោមជនរងគ្រោះឈ្មោះ រស់ វណ្ណម៉ូនីកា ទៅកន្លែងស្ងាត់រួចបានដោះយកកងដៃ និងខ្សែកពីជនរងគ្រោះហើយ ត្រូវប្រជាពលរដ្ឋនៅជិតនោះមកទាន់ហើយ បានស្រែកថាចោរៗ រួចខ្លួនជនសង្ស័យបានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយយកមកធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់